Thursday, February 14, 2019

ប្រវត្ដិគំនិតនយោបាយ


១.ទ្រឹស្ដីនយោបាយក្នុងព្រះពុទ្ធសាសនាបាននិយាយថា មេដឹកនាំល្អ គឺត្រូវមានទសពិធរាជធម៌។ មានន័យថា មេដឹកនាំត្រូវតែដើតាមនូវទសពិធរាជធម៌ទាងំ១០យ៉ាងដូចខាងក្រោម៖



















ü ទាន មិនគប្បីកំណាញ់ទ្រព្យសម្បត្តិឡើយគឺចែកចាយទ្រព្យធនឲ្យពលរដ្ឋ

ü សីល ត្រូវមានសីលក្នុងខ្លួន គឺសីល៥ សីល៨សីល១០

ü បរិច្ឆាគ ត្រូវហ៊ានលះបង់ សេចក្តីសុខផ្ទាល់ខ្លួន ប្រយោជន៍ផ្ទាល់ខ្លួនឬទ្រព្យសម្បត្តិ ផ្ទាល់ខ្លួន ដើម្បីប្រយោជន៍រួម ប្រយោជន៍រាស្ត្រ

ü អាជ្ជវៈ មានសេចក្តីស្មោះត្រង់មិនក្បត់ប្រជា  រាស្ត្រ

ü មទ្ទវៈ មានសេចក្តីទន់ភ្លន់ ស្លូតបូត សុភាពរាបសា

ü តបៈ រក្សាឧបោសថសីលតាមកាលកំណត់ ដើម្បីញុំាំងចិត្តកាយឲ្យស្ងប់ ទើបអាចរក្សាប្រជារាស្ត្របានសេចក្តីសុខ

ü អក្កោធនៈ មិនក្រេវក្រោធ មិនស្អប់ មិនប្រមាថអ្នកដទៃ

ü អវីហីសា មិនបៀតបៀន ចៀសវាងសង្គ្រាម ចៀសវាងអំពើឃោរឃៅ ឬអ្វីមួយដែលបំផ្លាញប្រជារាស្ត្រ ហើយត្រូវពង្រីកសន្តិភាព

ü ខន្ដី​ មានសេចក្តីអត់ធន ទ្រាំទ្រនឹងសេចក្តីលំបាក និងការមើលងាយពីអ្នកដទៃ

ü អវិរោធនៈ មិនបំពានច្បាប់ មិនរំលោភលើឆន្ទៈរបស់ប្រជារាស្ត្រ

២.ខុង ជឺ ពោលថា ការដឹកនាំដោយគុណធម៌ ប្រសើជាងការដឹកនាំដោយច្បាប់។


មានន័យថាបើការដឹកនាំដោយគុណធម៌គឺបើសិនមនុស្សត្រូវបានដឹកនាំដោយគុណធម៌ ហើយគុណធម៌នោះបានកើតឡើងចំពោះមនុស្សគ្រប់រូបតាមរយៈការអនុវត្តនូវទំនៀមទម្លាប់មនុស្ស នឹងមានការខ្មាសអៀន ហើយចេញមុខសារភាពចំពោះអ្នកដោយខ្លួនឯង។ពេលមនុស្សមានគុណធម៌ហើយ គេស្រឡាញ់យុត្តិធម៌ណាស់ ហើយគ្មានមូលហេតុចម្បងអ្វីដែលធ្វើឲ្យគេប្រព្រឹត្តនូវអំពើអយុត្តិធម៌នោះទេ ។ ខុង ជឺ ពោលថា បើសិនច្បាប់ជាអ្នកដឹកនាំមនុស្ស ហើយមនុស្សស្មើភាពគ្នាចំពោះមុខច្បាប់នឹងសម្រេចទៅបានក៏ដោយសារការបង្ខិតបង្ខំ

៣. សូក្រាត និយាយថា ៖ រដ្ឋដែលរើកចម្រើនគឺដោយសារច្បាប់ល្អដឹកនាំ។ មានន័យថាបើរដ្ឋមួយមាន(គំនិតខ្លួនឯង)


៤. សូក្រាត ពោលថា ៖ ច្បាប់ទាំងអស់គឺសុទ្ធតែល្អ ប្រសិនបើមានអយុត្ដិធម៌វិញ កឺមិនមែនមកពីច្បាប់ទេ គឺមកតែពីមនុស្សប៉ុណ្ណោះ ដែលរំលោភបំពានទៅលើច្បាប់។

៥. ពន្យល់ពីវណ្ណៈទាំងបីនៅក្នុងរដ្ឋរបស់ប្លាតុង

ទី១ អ្នកបង្កើតច្បាប់​ឬអ្នកគ្រប់គ្រង ដែលឲ្យតម្លៃលើគតិបណ្ឌិត (ទស្សនវិទូ) មានន័យថា អ្នកគ្រប់គ្រងឬអ្នកបង្កើតច្បាប់ គឺជាមនុស្សដែលមានចំណេះវិជ្ជាយ៉ាងពោលគឺជាអ្នកទស្សនវិទូសម្រាប់ការគ្រប់គ្រងរដ្ឋ។

ទី២ ជាអ្នកចម្បាំងដែលឲ្យតម្លៃលើកិត្ដិយល (ទាហាន មន្ដ្រីរាជកា) មានន័យថា ជាកម្លាំងការពារប្រទេសជាតិដ៏សំខាន់ដែលខ្វះមិនបានពួកគេគឺជាបេះដូងរបស់រដ្ឋ ដូចនេះរដ្ឋត្រូវលើកទឹកចិត្ដ និង កិត្ដិយល ឲ្យបានច្រើនព្រោះពួកគេគឺជា............

ទី៣ ជាសិប្បករ កសិករ ដែលឲ្យតម្លៃលើផលប្រយោជន៍សេដ្ឋកិច្ច មានន័យថា វណ្ណៈនេះគឺជាអ្នកផ្ដល់នូវតម្រូវការសេដ្ឋកិច្ច និង សន្ដិសុខជូនពលរដ្ឋទាំងមូលដូចនេះរដ្ឋត្រូវលើកកម្ពស់សេដ្ឋកិច្ច និងជួយស្វែងរកទីផ្សាឲ្យបានប្រសើ មិនតែប៉ុណ្ណោះទេរដ្ឋក៏ជាអ្នកជួយបណ្ដុះបណ្ដាលឲ្យពួកគេយល់ដឹងកាន់តែជ្រៅជ្រះពីសីលធម៌ និង ច្បាប់ប្រទេសឲ្យបានល្អទៀតផង។...........

៦ បកស្រាយអំពីទ្រឹស្ដីយុត្ដិធម៌របស់ប្លាតុង


មានន័យថា គំនិតរបស់ប្លាតុង យុត្តិធម៌ជាគោលការណ៍រួម ។ នៅពេលដែលគេបានផ្តល់ទស្សនៈស្តីអំពីយុត្តិធម៌របស់រដ្ឋ គេត្រូវចាប់ផ្តើមពីយុត្តិធម៌របស់បុគ្គល  ម្នាក់ៗជាមុនសិន ។ បើបុគ្គលម្នាក់ៗមានយុត្តិធម៌ហើយ នោះរដ្ឋក៏មានយុត្តិធម៌ដែរ ។

៧អារីស្ដូតនិយាយថា មនុស្សជាសត្វចេះធ្វើនយោបាយចេញពីធម្មជាតិរបស់ខ្លួន។ 



មានន័យថា ធម្មជាតិបានតម្រូវឲ្យមនុស្សចេះធ្វើនយោបាយដែលផ្ដើមចេញបណ្ដុំនៃភូមិគ្រឹះ ពីគ្រួសារ និងទំនាក់ទំនង រវាងមុនុស្ស និង មនុស្ស ដែលមាននៅក្នុងតំបន់ធម្មជាតិរបស់ពួកគេ............
៨ បើតាមលោក ម៉ាគីអាវែល្លី ព្រះអង្គម្ចាស់ឬ សម្ដេច ត្រូវមានលក្ខណៈសម្បត្ដិ ដូចខាង
ក្រោម


·        ប្រាកដនិយម

- មិនត្រូវគិតអ្វីដែលជាទ្រឹស្ដី ពេកនោះទេ តែត្រូវគិតថា ការអនុវត្ដជាក់ស្ដែង និងអ្វីដែលមានចំពោះមុខទើបមានសារៈសំខាន់។
-ត្រូវស៊ើបឲ្យដឹងសបគ្រប់ទាំងអស់ តែមិនត្រូវឆាប់ជឿអ្វីដែលគេនិយាយប្រាប់ពេកទេ ហើយក៏មិនត្រូវក្លាចដោយងាយៗនោះដែរ
·        អត្ដទត្ថភាព

-          ត្រូវហាមចិត្ដ មិនធ្វើចិត្ដល្អក្នុងចំណោមមនុស្ស អាក្រក់។  ត្រូវហាមមិនឲ្យមានការគោរព ការបណ្ដុះអាត្មា ការពង្រឹងឆន្ទៈ ឲ្យមានវិន័យក្នុងគំនិត ក្នុងមនោសញ្ចេតនា និងហាត់រាង្គកាយឲ្យបានមាំមួនខ្លាំងក្លា។

·        ការត្រិះរិះ

-          ត្រូវធ្វើឲ្យគេខ្លាចជាជាងធ្វើអោយគេស្រឡាញ់ ។ ការពិតអ្នកដឹកនាំចង់បានទាំងពីរ ប៉ុន្តែតាមធម្មតាមិនអាចធ្វើឲ្យគេខ្លាចផង និងធ្វើឲ្យគេស្រឡាញ់ផងជាមួយគ្នាបានទេ ។
-          ដូច្នេះ សម្តេច ត្រូវជ្រើសរើសតែមួយ គឺធ្វើឲ្យគេខ្លាច ពីព្រោះការធ្វើឲ្យគេស្រឡាញ់វាសម្រេចលើអ្នកដទៃ ឯការធ្វើអោយគេខ្លាចវាសម្រេចលើខ្លួនឯង ។​

·        ការមិនអើពើចំពោះអំពើល្អ និងអំពើអាក្រក់

-          សម្តេច ចង់ធ្វើអំពើល្អណាស់ តែអាចធ្វើអំពើអាក្រក់វិញ​ដោយបង្ខំចិត្តបើចាំបាច់។
-          ការណ៍នេះបណ្តាល មកពីបទពិសោធន៍របស់ព្រះអង្គម្ចាស់ធ្លាប់បានស្គាល់មនុស្សជាច្រើនដែលក្បត់ពាក្យសម្បថ បានទទួលជោគជ័យក្នុងជីវិត និងមានជ័យជម្នះលើមនុស្សដែលគោរពភាពសច្ចៈ និងសម្បថរបស់ខ្លួន ។

·        ការប៉ិនប្រសប់

-          ត្រូវមានការច្នៃប្រឌិត និងមានការប្រឹងប្រែងជាប់ជានិច្ច ដើម្បីឆ្ពោះទៅគោលដៅរបស់ខ្លួន ដូច្នេះអ្នកដឹកនាំត្រូវប៉ិនសន្សំថាមពល ភាពអង់អាចនិងកម្លាំងជំរុញជានិច្ច។
·        ភាពសម្បើម 

-          ត្រូវស្ថិតនៅខ្ពស់ពីលើអ្វីដែលសាមញ្ញជានិច្ច ។​ ព្រះអង្គម្ចាស់ត្រូវស្ថិតនៅឆ្ងាយពីអំពើល្អ និងអំពើអាក្រក់ ។
-          ឲ្យតែទទួលបានលទ្ធផល ពុំមានមធ្យោបាយណាមួយដែលមិនត្រូវបានចាត់ទុកថាល្អប្រសើរជាងមធ្យោបាយណានោះទេ ។ ត្រូវសំអាងទៅលើតែហេតុផលរដ្ឋ (Raision d’Etat) តែមួយគត់ បានន័យថាប្រយោជន៍រដ្ឋជាធំ​ ។​​

·        ការក្លែង ការធ្វើពុត

-          អ្នកដឹកនាំ ជាអ្នកស្គាល់ឱកាស មិនត្រូវរាថយចំពោះមុខ វិសមធម៌ ល្បិចកល ការលាក់បំបាំង អំពើក្បត់ និងអំពើហឹង្សា។

៩ បើតាមលោក Montespuieu កត្ដាភូមិសាស្រ្ដជះឥទ្ធិពលដល់ការប​ង្កើតច្បាប់ 




មានន័យថា (សង្គម បរិយាកាស ភូមិសាស្រ្ត ប្រវត្តិសាស្រ្ត វប្បធម៌ មុខជំនាញឯកទេស មនុស្ស ច្បាប់ក៏មានលក្ខណៈបែបនោះដែរ) ច្បាប់ដែលកើតចេញពីចរឹតមនុស្ស តណ្ហាមនុស្ស លក្ខណៈមនុស្សគឺសុទ្ធតែនាំមកជាមួយនូវឥទ្ធិពលនៃអាកាសធាតុ ដូច្នេះសម្រាប់ តំបន់ពីរខុសគ្នា ច្បាប់ក៏មានលក្ខណៈខុសគ្នាដែរ 

១០ និយាយអំពីទ្រឹស្ដី កិច្ចសន្យាសង្គម របស់ Jean Jacpues Roysseau 



គឺថា កាលដើមឡើយមនុស្សរស់នៅដាច់ៗពីគ្នា និងមានសេរីភាពពេញលេញដោយគ្មានសង្គម គ្មានរដ្ឋ ។ ប៉ុន្ដែដោយសារតែពួកគេជួបប្រទេះនូវបញ្ហាជាច្រើនដូចនេះពួកគេត្រូវបង្កើតនូវកិច្ចសន្យាមួយដើម្បីការពារ សិទ្ធិសេរីភាព និង ការពារប្រយោជន៍ រួម និងប្រយោជន៍បុគ្គល និងមានការធានានូវ សន្ដិសុខ ធ្វើឲ្យមាននូវសមភាពរវាងបគ្គលនិងបគ្គល។

១១ Thonas hobbes យល់ថា ធម្មជាតិមនុស្សគឺអាក្រក់ពីកំណើត ខាំគ្នាដូវឆ្កែចចក




ពីព្រោះគាត់យល់ថា មនុស្សនៅក្នុងសភាពធម្មជាតិ​តែងច្បាំងគ្នា​ ប្រឆាំងគ្នា​ ប្រណាំងគ្នា ​ឈ្លោះគ្នាឯងជានិច្ច​​ និងប្រឆាំងអ្នកដទៃ​​នៅក្នុងក្រុមផ្សេងៗទៀតផងដែរ ​​ដោយសារមនុស្សមានសិទ្ធិស្មើគ្នា​ចំពោះអ្វីដែលមាន​​ ពួកគេក៏ដណ្តើមគ្នាយកនូវអ្វីនោះ​ គេមានគំនិតបំផ្លិច​បំផ្លាញ គ្នាទៅវិញទៅមក ​​។

១២ ដើម្បីឲ្យសេរីភាពមួយមាននៅក្នុងសង្គរដ្ឋាភិបាលត្រូវ

·       - រដ្ឋាភិបាល ត្រូវតែជ្រើសរើសដោយមតិភាគច្រើន
·       - កើតឡើងតាមកិច្ចសន្យាសង្គម
·       - រដ្ឋាភិបាលមានតួនាទី គោរព ការពារ និង លើកស្ទយ សិទ្ធិពលរដ្ឋ
·       - រដ្ឋាភិបាលបែបលទ្ធិប្រជាធិបតេយ្យដែលយកគោលគំនិតមតិភាគច្រើននៅក្នុងការបង្កើតច្បាប់ ដើម្បីរក្សានូវ  សណ្តាប់ធ្នាប់សង្គមឲ្យមានគោលនយោបាយក្នុងការដឹកនាំ ប្រកបដោយសុភវិនិច្ឆ័យ ត្រឹមត្រូវ ឯករាជ្យ ។









No comments:

Post a Comment